តាមការចាត់តាំងរបស់លោក សុខ ចេង មេឃុំកោះស្ដេច លោក ស្រី សុផា ជំទប់ទី២ បានដឹកនាំមេភូមិព្រែកស្មាច់ អនុភូមិ និងមន្រ្តីប៉ូលិសអធិការដ្ឋានស្រុក ចុះធ្វើការត្រួតពិនិត្យ និងឃាត់សំណង់ផ្ទះមួយកន្លែងដែលពុំទាន់មានច្បាប់អនុញ្ញាតសាងសង់ មានម្ចាស់ឈ្មោះ សារឿន ណារិទ្ធ ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ បច្ចុប្បន្នម្ចាស់សំណង់បានព្រមផ្អាកការសាងសង់ និងរង់ចាំសុំច្បាប់អនុញ្ញាតជាមុនសិន មុននឹងសាងសង់បន្តទៀត។ សូមបញ្ជាក់ថា សំណង់ផ្ទះដែលកំពុងតែសាងសង់នេះ គឺកំពុងតែសាងសង់នៅផ្ទះក្រហមរបស់រដ្ឋដែលនៅសល់ពីការចែកជូនប្រជាពលរដ្ឋ។
----------------------------------------------------------------------------ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២