រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យច្រកចេញចូលតែមួយស្រុកមណ្ឌលសីមាបានចុះពិនិត្យ ណែនាំជំរុញ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្ម​-សេវាកម្មពាណិជ្ជកម្មក្នុងបរិវេណផ្សារភូមិថ្មីក្នុងភូមិចាំយាម ដែលមិនទាន់មានអាជ្ញាបណ្ណ​ ឬលិខិតអនុញ្ញាតពាណិជ្ជកម្ម ដែលហួសសុពលភាព ត្រូវមកធ្វើ ឬស្នើសុំបន្ត

លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ លោកស្រី សារី សារិម អនុប្រធានការិយាល័យច្រក ចេញចូលតែមួយ លោក ជិម នីន មន្ត្រីការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ និងក្រុមការងារភូមិ ឃុំប៉ាក់ខ្លង បានចុះពិនិត្យ ណែនាំជំរុញ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្ម​-សេវាកម្មពាណិជ្ជកម្មក្នុងបរិវេណផ្សារភូមិថ្មីក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ដែលមិនទាន់មានអាជ្ញាបណ្ណ​ឬលិខិតអនុញ្ញាតពាណិជ្ជកម្ម និងមានអាជ្ញាបណ្ណ​ ឬលិខិតអនុញ្ញាតពាណិជ្ជ កម្មរួចហើយហួសសុពលភាព ត្រូវមកធ្វើឬស្នើសុំបន្តអាជ្ញាបណ្ណអនុញ្ញាតរបស់ខ្លួន អោយបានត្រឹមត្រូវតាមច្បាប់កំណត់​និងទាន់ពេលវេលានៅការិយាល័យច្រកចេញចូលតែមួយ ស្ថិតនៅក្នុងបរិវេណសាលាស្រុកមណ្ឌលសីមា ។​
ថ្ងៃពុធ ០៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥
ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២
វេលាម៉ោង៨ៈ០០នាទីព្រឹក

អត្ថបទទាក់ទង