ស្រុកកោះកុង: ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំកម្លាំងរួមមាន: សមាជិកក្រុមឃុំ១រូប ស្មៀនឃុំ លោកមេភូមិជ្រោយប្រស់ មេភូមិថ្មី និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរាចំនួន ២គ្រួសារ នៅចំណុចឡាំប៉ក់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ក្នុងការចុះសួរសុខទុក្ខចំនួន ០២គ្រួសារនេះ ក្រុមការងារឃុំបាននាំយកនូវអំណោយ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ៦ដប ទឹកស៊ីអុីវ ៦ដប ត្រីខ ១យួរ ស្ករស ១គីឡូក្រាម រួមទាំងថវិកាចំនួន ១០០.០០០រៀល។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់