រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមប្រជុំស្តីពីការត្រួតពិនិត្យ វាយតម្លៃ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២

លោក ទូ សាវុធ អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ សហការជាមួយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត អគារអនុរក្ស២ គ្រី ប៊ុនថា ប្រធានពន្ធនាគារ តំណាងស្នងការនគរបាលខេត្ត និងអនុប្រធានពន្ធនាគារទទួលបន្ទុកអប់រំកែប្រែ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ ចំនួន ២០នាក់ ១នាក់ស្រី មានដូចជា:
ក-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ សរុបចំនួន៩នាក់ស្រី១នាក់ :
១-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោសរយ:ពេល៣ខែ ចំនួន៥នាក់ប្រុស
២-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោសរយ:ពេល៦ខែ ចំនួន១នាក់ប្រុស
៣-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោសរយ:ពេល៩ខែ ចំនួន១នាក់ស្រី
៤-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោសរយ:ពេល១២ខែចំនួន១នាក់ប្រុស
៥-ទណ្ឌិតស្នើសូមលើកលែងទោសចំនួន១នាក់ប្រុស។
ខ-ទណ្ឌិតស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ សរុបចំនួន១១នាក់ប្រុស :
១-ទណ្ឌិតស្នើសូមបន្ធូរបន្ថយរយ:ពេល៣ខែ ចំនួន៩នាក់ប្រុស
២-ទណ្ឌិតស្នើសូមបន្ធូរបន្ថយរយ:ពេល៩ខែចំនួន១ប្រុស
៣-ទណ្ឌិតស្នើសូមលើកលែងទោសមានចំនួន១នាក់ប្រុស។
ជាចុងក្រោយលោក អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានពិនិត្យ វាយតម្លៃ ឯកភាពលើសំណើសូមបន្ធូរបន្ថយទណ្ឌិតចំនួន២០នាក់ ១នាក់ស្រី ក្នុងឱកាសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យពិសាខបូជាឆ្នាំ២០២២ តាមការស្នើសូមរបស់ប្រធានពន្ធនាគារខេត្ត មុននឹងបញ្ជូនសំណើសូមបន្ធរបន្ថយទោសទណ្ឌិត ជូនថ្នាក់ជាតិពិនិត្យ និងបន្តនីតិវិធី៕

ថ្ងៃអង្គារ ៧ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ February 8, 2022

អត្ថបទទាក់ទង