ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន និងលោក លី ហេង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានចូលរួមសិក្ខាសាលាស្តីពី "ការរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ (DVIP) សម្រាប់គោលដៅអេកូទេសចរណ៍នៅតំបន់ជួរភ្នំក្រវាញនិងបឹងទន្លេសាប" ដែលបានសម្របសម្រួលដោយលោក នៃ ចន្ធី អនុប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិតំណាងនៃក្រសួងបរិស្ថាន ព្រមទាំងក្រុមការងារគម្រោង CSLEP និងក្រុមការងារ DVIP របស់ក្រសួងបរិស្ថាន ។
សិក្ខាសាលានេះមានគោលបំណង÷
- ពិភាក្សារៀបចំពីចក្ខុវិស័យរួមសម្រាប់គោលដៅអេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃតាតៃ និងដែនជម្រកសត្វព្រៃពាមក្រសោប ។
- ពិភាក្សាផ្តល់ធាតុចូលជាអាទិភាពដោយភ្ជាប់ការបង្ហាញលើផែនទី ។
- ពិភាក្សាលើការកំណត់នូវសកម្មភាពជាអាទិភាពវិនិយោគសាធារណៈ និងវិនិយោគឯកជន ។