រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដូចតទៅ៖ ការងារដឹក ជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការងារកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ការងារកំពង់ផែស្វយ័តភ្នំពេញ ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង រដ្ឋបាលកំពង់ផែ ការងារផ្លូវដែក ការងារភស្តុភារកម្ម ការងារផ្លូវថ្នល់និងគ្រប់គ្រងបច្ចេកទេស ការកសាង ផ្លូវល្បឿនលឿន (Expressway) និងផ្លូវក្រវាត់ក្រុង។ទាក់ទងនឹងគម្រោងសាងសង់បណ្តាញផ្លូវជាតិសំខាន់ៗ ដែលកំពុងដំណើរការសាងសង់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោង ហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសជប៉ុន គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយ ប្រទេសកូរ៉េខាងត្បូង គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារពិភពលោក (WB) និងគម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយប្រទេសថៃ។ ទាក់ទងនឹងការសាងសង់ស្ពានធំៗ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ការសាងសង់ ស្ពានឆ្លងទន្លេមេគង្គ ស្ពានភ្ជាប់និស្ស័យ(ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង១ ១៣១ ម៉ែត្រ ការបញ្ចប់ការសាងសង់ ស្ពានចំនួន០៧កន្លែង ក្នុងនោះ៖ ផ្លូវជាតិលេខ៧៣ ចំនួន០៥កន្លែង ក្នុងខេត្តក្រចេះ និងផ្លូវជាតិលេខ១១ ចំនួន០២កន្លែង ក្នុងខេត្តព្រៃវែង (ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន)។បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីគម្រោងត្រៀមសម្ពោធបើកការដ្ឋានសាងសង់ដូចជា៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយប្រទេសជប៉ុន គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសកូរ៉េ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យន្តការត្រួតពិនិត្យ ការបំពាក់គ្រឿងចក្រ និងសម្ភារៈបច្ចេកទេស និងការងារគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ការងារវិមជ្ឈការនិងវិសហមជ្ឈការ ការសាងសង់អគាររដ្ឋបាលថ្មី នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ការងារបណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ការងារអភិវឌ្ឍកម្មវិធីព័ត៌ មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ ការងារផលិត ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និងការងារភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិ ការអន្តរជាតិផងដែរ។ដោយឡែក ទាក់ទងនឹងទិសដៅការងារអនុវត្តន៍ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងអង្គសន្និបាតអំពីការងារត្រៀមនិងអនុវត្តបន្តសម្រាប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាព ចរាចរណ៍ ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរួមមានការងារកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ និងការងារកំពង់ផែស្វយ័តភ្នំពេញ ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងរដ្ឋ បាលកំពង់ផែ ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ ការងារត្រៀម រៀបចំបន្តក្នុងវិស័យភស្តុភារកម្ម ការងារត្រៀមរៀបចំបន្តសម្រាប់វិស័យទឹកកខ្វក់ ការត្រៀមអនុវត្តបន្តសម្រាប់ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្តការងារត្រៀមអនុវត្តបន្តសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល ការងារត្រៀមអនុវត្តបន្តសម្រាប់ការងារបច្ចេក វិទ្យាព័ត៌មាន(IT) និងទំនាក់ទំនងសាធារណៈ(PR) និងការងារត្រៀមអនុវត្តបន្តសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមចំពោះមុខរបស់ក្រសួងផងដែរ ដែលក្នុងនោះរួមមាន៖ បញ្ហាខ្វះមន្ត្រីជំនាញផ្នែកព័ត៌មានវិទ្យា(IT) ដើម្បីឆ្លើយតបទៅនឹងតម្រូវការអនុវត្ត ការងារធ្វើសវនកម្មផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT Audit) នៅតាមនាយកដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ ហិរញ្ញប្បទានមានកម្រិតសម្រាប់ការគាំទ្រ(ផ្នែកទន់) និងការកសាងសមត្ថភាពមន្រ្តី ក្នុងដំណើរការអនុវត្ត និងកសាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង និងការចូលរួម កសាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល៕

ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត បូកសរុប​ការងារ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ ឆ្នាំ​២០២២ នា​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ចេញ នូវ​អនុសាសន៍​ណែនាំ​សំខាន់ៗ ចំនួន ១០ ចំណុច សម្រាប់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ត​អនុវត្ត ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​ឆ្នាំ​២០២២ នេះ​។​

​អនុសាសន៍​ណែនាំ​សំខាន់​ទាំង ១០ ចំណុច របស់​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន រួមមានៈ​
​ទី​១. ជំរុញ​ការអនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នូវ​ផែនការ​សកម្មភាព នៃ​វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ដែល​ស្ថិតក្នុង​សសរស្តម្ភ​ទី​២ នៃ​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​និង ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការ​រស់នៅ ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ ដែល​ក្នុងនោះ មាន​ជាអាទិ៍ សហការ​ជាមួយ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដើម្បី​បញ្ចប់​នូវ​ផែនការមេ ស្តីពី​ប្រព័ន្ធ ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ឡូ​ជី​ស្ទីក​កម្ពុជា ជំរុញ​ការសម្រួល​ដល់​ការដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន សំដៅ​សម្រួល​ពាណិជ្ជកម្ម និង​ទេសចរ​ឆ្លងកាត់ ព្រមទាំង​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​ថៃ​, ប៉ោយប៉ែត​-​អារញ្ញ ប្រាថេត​, ស្ទឹង​បត់​-​បាន​ណង​អៀង និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប និង​បណ្តា​ផ្លូវ​សំខាន់ៗ ឱ្យ​ចប់សព្វគ្រប់​។ បន្ត​ស្តារ និង​ពង្រឹងគុណភាព​ផ្លូវជាតិ​សំខាន់ៗ ដូចជា ធ្វើឱ្យ​ប្រសើរ ឡើងវិញ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៤, ផ្លូវជាតិ​លេខ​៣១, ផ្លូវ​លេខ​៣៣, ផ្លូវ​លេខ​៤១, ផ្លូវ​លេខ ៤៨, ផ្លូវ​លេខ ៥០ (​កំពង់ឆ្នាំង​-​កំពង់ធំ​), ផ្លូវ​លេខ ៥០​សេ (​ផ្សារ​ក្រោម​នៃ​ផ្លូវជាតិ លេខ​៥ ទៅ​ភូមិ​រការ​នៃ​ផ្លូវជាតិ​លេខ ៦), ផ្លូវ​លេខ ៧១ សេ (​ក្រុង​សួង​-​ចំការលើ​), ផ្លូវជាតិ​លេខ​៧ ស្តន់​-​កំពង់ចាម​, ផ្លូវ​កំពង់ចាម​-​ត្រពាំង​ផ្លុ​ង​, ផ្លូវ​ត​ភ្ជាប់​បាត់ដំបង​-​សៀមរាប និង ផែនការ​សកម្មភាព​ដ​ទៃទៀត​។​

​ទី​២. បន្ត​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​កំពុងដំណើរការ​សាងសង់ មាន​ជាអាទិ៍ គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣, គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ​, គម្រោង កំណាត់​ផ្លូវជាតិ​លេខ​៥ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) និង (​ធ្លា​ម្អម​-​បាត់ដំបង​), គម្រោង​ផ្លូវជាតិ លេខ​១០, គម្រោង​ផ្លូវជាតិ​លេខ ២ និង​លេខ​២២, គម្រោង​កំណាត់​ផ្លូវជាតិ លេខ​៧ (​ត្បូងឃ្មុំ​-​ក្រចេះ​) និង​បណ្តា​ផ្លូវជាតិ​សំខាន់ៗ​ផ្សេងទៀត​។ បន្ត​ផ្តោត​ការយកចិត្តទុកដាក់ លើ​គុណភាព​នៃ ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ត្រូវ​ទទួល​យកតែ​គម្រោង​ណា ដែល​បាន​សាង សង់​ត្រឹមត្រូវ​តាម​ស្តង់ដា និង​ស្របតាម​លក្ខណៈ​បច្ចេកទេស​។​

​ទី​៣. បន្ត​កិច្ចសហការ​ជាមួយ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការកសាង និង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ផ្លូវទឹក និង​បន្ត​ជំរុញ​បញ្ចប់​សេចក្តីព្រាងច្បាប់ ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ រួមទាំង​បទដ្ឋាន​បច្ចេកទេស ក្នុងការ​សាងសង់​, ជួសជុល​ថែទាំ និង​ប្រតិបត្តិការ ទឹក​កខ្វក់ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន និង​បន្ត​ជំរុញ​បញ្ចប់ ការតភ្ជាប់​តំណ ប្រព័ន្ធ​លូទឹកកខ្វក់ និង​លូទឹក​ភ្លៀង ពី​លំនៅឋាន​ប្រជាជន និង​ទីតាំង​អាជីវកម្ម មកកាន់ ប្រព័ន្ធ​លូទឹកកខ្វក់ និង​លូទឹក​ភ្លៀង​សាធារណៈ​។ ត្រូវ​បន្ត​កិច្ចសហការ ជាមួយ​ក្រសួង​- ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ នៅតាម​បណ្តា​ផ្លូវជាតិ​សំខាន់ៗ និង​ផ្លូវ​ក្នុង​ទីប្រជុំជន ពិសេស ការរៀបចំ​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថានីយ​ចម្រុះ​ទឹក​កខ្វក់ ទីលាន​កប់​កាកសំណល់ និង​សំរាម នៅ​បណ្តា​ខេត្ត​សំខាន់ៗ និង​តាម​តំបន់​មាត់សមុទ្រ​។​

​ទី​៤. តាម​អនុសាសន៍​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​, បន្ត​ជំរុញ​ការសិក្សា គម្រោង​អភិវឌ្ឍន៍ ផ្លូវដែក​នៅ​កម្ពុជា ដែលមាន​ស្រាប់ សំដៅ​ឱ្យ​ក្លាយទៅជា​ផ្លូវ ដែក​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ និង​ពី​រាជធានី​ភ្នំពេញ ទៅ​ប៉ោយប៉ែត និង​បន្ថែម​ខ្សែ​ផ្លូវដែក​ថ្មី ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្តសៀមរាប និង បន្ត​ឆ្ពោះទៅ​ខេត្តកំពង់ធំ និង​រាជធានី​ភ្នំពេញ និង​ខ្សែ​ផ្លូវដែក​ត​ភ្ជាប់ ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត ព្រំដែន​ប្រទេស​វៀតណាម ព្រមទាំង​ជំរុញ​ដំណើរការ​ស្តារ និង​លើក​កម្រិត សមត្ថភាព​ប្រតិបត្តិការ ដឹកជញ្ជូន​តាមផ្លូវ​ដែក ឱ្យមាន​ចលនា​រស់​រវើក និង​ប្រកបដោយ ប្រសិទ្ធភាព​។​

​ទី​៥. បន្ត​ជំរុញ​បញ្ចប់​ការរៀបចំ​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ដី​ចំណី​ផ្លូវដែក និង​ចំណុច ឆ្លងកាត់ រវាង​ផ្លូវដែក និង​ផ្លូវថ្នល់ ដើម្បី​គ្រប់គ្រង​ដី​ចំណី​ផ្លូវដែក ឱ្យមាន​ប្រសិទ្ធភាព និង បញ្ចៀស​ការទន្ទ្រាន​កាន់កាប់​នានា និង​បន្ត​សហការ​ជាមួយ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ជំរុញ​ការចុះបញ្ជី​ដី​កម្មសិទ្ធិ ស្ថានីយ​រថភ្លើង​ដែល នៅ​សេសសល់​។​

​ទី​៦. បន្ត​ជំរុញ​បញ្ចប់​សេចក្តីព្រាងច្បាប់ ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​កំពង់ផែ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ជំរុញ​ប្រតិបត្តិការ ដឹកជញ្ជូន​តាមផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​ការធ្វើ​អាជីវកម្ម​កំពង់ផែ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង រួមទាំង​បន្ត​ជំរុញ​បញ្ចប់ សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ ឆ្លើយតប​នឹង​ការ​កំពប់​ប្រេង ផងដែរ​។​

​ទី​៧. បន្ត​យកចិត្តទុកដាក់ លើ​ការពង្រឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ប្រើ ប្រាស់​កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណបើកបរ និង​ផាកពិន័យ បទល្មើស​ចរាចរណ៍​ផ្លូវគោក លើ​ទូរស័ព្ទដៃ និង​បន្ត​ជំរុញ​ការអភិវឌ្ឍ​កម្មវិធី (APP) តាមដាន​គ្រប់គ្រង​ព័ត៌មាន​, ប្រវត្តិ​មធ្យោបាយ​, វឌ្ឍនភាព និង​ការវាយតម្លៃ លើ​ការអនុវត្ត​គម្រោង ចាប់តាំងពី​ពេល បើក​ការដ្ឋាន​សាងសង់ រហូតដល់​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​ទី​៨. ខិតខំ​បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ព​ន្លឿ​ន​ការរៀបចំ គោលនយោបាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង វិស័យ​សាធារណការ និង​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ដែលជា​តម្រូវការ​ទៅតាម​លក្ខខណ្ឌ នៃ​សកលភាវូបនីយកម្ម និង​សមាហរណកម្ម ផ្ទៃក្នុង​ប្រទេស និង ក្នុង​តំបន់​។​

​ទី​៩. បន្ត​ជំរុញ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​វគ្គ​ជំនាញ​បច្ចេកទេស សាធារណការ និង​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក តាមរយៈ​វិទ្យា ស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន រួមទាំង​ការពង្រឹង​សមត្ថភាព​ផ្នែក​ពិសោធន៍ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​មន្ទីរពិសោធន៍​សំណង់ និង​សាធារណការ ជាដើម​។​

​ទី​១០. បន្ត​លើកកម្ពស់​គុណភាព នៃ​ការផ្តល់សេវា ឱ្យបាន​ល្អប្រសើរ ជូន​ប្រជាជន និង​រុញ​សេវាសាធារណៈ ឱ្យ​កាន់តែ​ខិត​ទៅជិត​ប្រជាជន ព្រមទាំង​បន្ត​ដាក់ចេញ និង អនុវត្ត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម សម្រាប់​ផ្តល់​សេវាសាធារណៈ​ថ្មីៗ ដែល​ស្ថិតនៅក្រោម​ការ គ្រប់គ្រង​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បន្ថែមទៀត​៕

ថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ January 28, 2022

អត្ថបទទាក់ទង