នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្ដីពីការរៀបចំគណៈកម្មាការគ្រប់គ្រងអេកូទេសចរណ៍បែបសហគមន៍ ដោយមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង មេឃុំជ្រោយស្វាយ មេភូមិ និងសហគមន៍ពាក់ព័ន្ធ ដែលរៀបចំឡើងដោយអង្គការម្លប់ព្រហ្មវិហារធម៌ នៅអគារធនធានមនុស្ស នៃវិទ្យាល័យស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
____
ប្រភព: ឡូ រដ្ឋា