រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុងបានចុះសិក្សាស្វែងយល់អំពី ស្ថានភាពប្រើប្រាស់ការគ្រប់គ្រងលើធនធានធម្មជាតិតំបន់ឆ្នេរ​ពិនិត្យទីតាំងសង់ប៉ន​បម្រើសេវាទេសចរណ៍ធម្មជាតិ

នៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃ២៦ ខែមករា ឆ្នាំ២០២២​ លោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ​ ដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស ចចំនួន០២នាក់បានអមដំណើរ លោក សុ៊យ ធា ប្រធាននាយកដ្ឋានតំបន់ឆ្នេរសមុទ្រ​ និងក្រុមការងារក្រសួងបរិស្ថាន ចុះសិក្សាស្វែងយល់អំពី ស្ថានភាពប្រើប្រាស់ការគ្រប់គ្រងលើធនធានធម្មជាតិតំបន់ឆ្នេរ និងតំបន់ការពារធម្មជាតិពិនិត្យទីតាំងសមស្របសម្រាប់សង់ប៉នបម្រើសេវាទេសចរណ៍ធម្មជាតិដែលមាននិយាមកាលេខ ២៨៣៩២៦.១២៧៦៥២១ និងពិនិត្យស្ថានភាពស្នាក់ការក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង