រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកហ៊ុន ម៉ារ៉ាឌី ប្រ​ធានមន្ទីរបរិស្ថានខេត្តកោះកុង អញ្ជើញចូល​រួមកិច្ច​ប្រ​ជុំ ពិនិត្យបញ្ចប់សេចក្តីព្រាងផែនការសកម្មភាព និងថវិកា និងផែនការលទ្ធកម្មគម្រោង《 និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា》ឆ្នាំ២០២២

ថ្ងៃពុធ ៣កើត ខែមិគសរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោកហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យបញ្ចប់សេចក្តីព្រាងផែនការសកម្មភាពនិងថវិកា និងផែនការលទ្ធកម្មគម្រោង《 និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា》ឆ្នាំ២០២២ ។ នៅសណ្ឋាគារ រីវើសាយ ទីរួមខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ខៀវ បូរិន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជានាយកគម្រោង ។

កិច្ចប្រជុំមានគោលបំណង

-គោលការណ៍ណែនាំក្នុងការពិនិត្យពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពថវិកា និងកិច្ចលទ្ធកម្ម ។

-សុវត្ថិភាពបរិស្ថាន និងសង្គម រដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យ និងវាយតម្លៃ លទ្ធកម្ម យេនឌ័រ ការប្រាស្រ័យទាក់ទង និងគ្រប់គ្រងចំណេះដឹង។

អត្ថបទទាក់ទង