-----------------------------------------------------------------------លោក សន សាវ ជំទប់ទី១ឃុំភ្ញីមាស តំណាងលោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៤ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស សមាសភាពចូលរួម មានលោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយរងប៉ុស្តិ៍នគរបាល មេភូមិ អនុ និងសមាជិកភូមិ នាយករងសាលាពាមកាយ(ភ្ញីមាស) នាយយករងសាលាបឋមសិក្សាតានី មន្រ្តីមណ្ឌលសុខភាពភ្ញីមាស និងស្មៀនឃុំ។
អំពីរបៀបវារះរួមមាន÷ ១/ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៥០អាណត្តិទី ៤ ឆ្នាំទី ៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូឆ្នាំ២០២១។
៣/ អានរបាយការណ៍តាមភូមិនិងប៉ុស្តិ៍ រដ្ឋបាល ៤/ពិនិត្យនិងអនុម័តគម្រោងមូលនិធិឃុំឆ្នាំ ២០២២
៥/ ពិភាក្សាបញ្ហាផ្សេងៗនិងដំណោះស្រាយ។
---------------------------------------------------------------------------ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១
December 29, 2021