នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រែអំបិលនៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិដល់ចំណុចក្បាលស្ទឹងពង្រូល និយាមកាលេខ (៣៧១៦២៥-១២៤៧៣២២) ស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើការដោះអន្ទាក់សំពោធបានចំនួន ៥៥ខ្សែ(ប្រភេទខ្សែហ្វាំងកង់) និងអន្ទាក់ដាក់ជ្រូកព្រៃចំនួន ០៣ខ្សែ(ប្រភេទខ្សែគោ) ហើយក្រុមការងារបន្តល្បាតទៅមុខទៀតដល់ចំណុចវាលតាលី និយាមកាលេខ (៣៧០៧៨៨-១២៥០៦៦០) បានជួបប្រទះភ្លើងឆេះព្រៃមួយកន្លែងក្រុមការងារបានធ្វើការពន្លត់ភ្លើងបានប្រហែល២ហិកតា ។ ចំពោះវត្ថុតាងខាងលើក្រុមល្បាតយើងបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ។