រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារី និងមន្ដ្រី1រូប ចូលរួមសិក្ខាសាលា ស្ដីពី “វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី” នៅខេត្តសៀមរាប

ថ្ងៃពុធ-ថ្ងៃសុក្រ 11-13កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.2565 ត្រូវនឹងថ្ងៃទី 15-17 ខែធ្នូ ឆ្នាំ2021

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ និងមន្ដ្រី 1រូប ចូលរួមសិក្ខាសាលា ស្ដីពី "វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី" ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណង ដើម្បីស្វែងរកកាលានុវត្តភាព និងសក្ដានុពលសម្រាប់ធ្វើការអភិវឌ្ឍសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី និងមន្ទីរកិច្ចការនារី លើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងបរិបទបច្ចុប្បន្ន ជាពិសេសការសម្របខ្លួននៅក្នុងគន្លងថ្មី ដែលមានអ្នកចូលរួមសរុបប្រមាណ 55រូប នៅខេត្តសៀមរាប។

អត្ថបទទាក់ទង