លោក សុខ ចេង មេឃុំកោះស្ដេច បានចុះពិនិត្យសិក្សាគម្រោងផ្លូវក្រាលគ្រួសក្រហមមូនិធិឃុំឆ្នាំ២០២២ នៅចំណុចដំណាក់ក្របីឆ្ពោះទៅកាន់សាលាឋបមកូនកុក ដែលស្ថិតនៅព្រំប្រទល់ចំនួនពីរភូមិគឺ ភូមិពាមកាយ និងភូមិព្រែកស្មាច់ នៃឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង និង ដោយមានចូលរួមពី លោកស្រីជំទប់ទី២ឃុំ លោកមេភូមិទាំងពីរ និងប្រជាពលរដ្ឋផងដែរ។ គម្រោងក្រាលគ្រួសក្រហមនេះ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋអោយកាន់តែងាយស្រួល ក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបជីវភាពប្រចាំថ្ងៃ ជាពិសេស គឺសិស្សានុសិស្សនឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅសាលារៀន។
---------------------------------------------------------------------------
ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១
ប្រភព ជីប ជីវិន