លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានអញ្ជើញជា គណៈអធិបតី ក្នុងការដេញថ្លៃ គម្រោងផ្លូវបេតុងអាមេ ១ខ្សែស្ថិតនៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ ស្រុក គិរីសាគរ ខេត្ត កោះកុង និងមានការអញ្ជើញពី លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តនឹងក្រុមហ៊ុនធ្វើការដេញថ្លៃចំនួន ៣ មាន៖
១.ក្រុមហ៊ុន ចំរើន រតន:លីលី
២.ក្រុមហ៊ុន មុត ភេន
៣.ក្រុមហ៊ុន លៀង សុផា ការដេញថ្លៃបានទៅលើក្រុមហ៊ុន ចំរើន រតន:លីលី ក្នុងតម្លៃទឹកប្រាក់ ១២៦,៩០០០០០៛។
---------------------------------------------------------------------------ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១
ប្រភព ជីប ជីវិន