លោក ទួន ភារម្យ អភិបាលរងក្រុងខេមរភូមិន្ទ តំណាងឲ្យលោកអភិបាលក្រុង បានចុះសហការ ជាមួយទីចាត់ការផែនការវិនិយោគ នៃរដ្ឋបាលខេត្តកោះកុង ដើម្បីត្រួតពិនិត្យទីតាំងគម្រោងសាងសង់លូរំដោះទឹកមួយខ្សែប្រវែង ១៥០ម៉ែត្រ មុខកាត់ ០.៨០ម៉ែត្រ និងរីហ្គា ១០កន្លែង ស្ថិតនៅខាងជើងផ្សារដងទង់ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។គម្រោងនេះនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។