រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយ ករណីវិវាទដីធ្លីប្រជាពលរដ្ឋ ១៥គ្រួសារ ជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ ឌីវែលឡុបមែន

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ករណីវិវាទដីធ្លីប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្រ្គីខាល់ឈ័រ ឌីវែលឡុបមែន ស្ថិតនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ជាលទ្ធផល លោកអភិបាលរងខេត្ត បានណែនាំឲ្យរដ្ឋបាលស្រុកស្រែអំបិលដឹកនាំ
ការងារចុះធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋ ដែលមានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ខុសនឹងផែនទីគ្រប់គ្រងរដ្ឋបាល ឲ្យបានច្បាស់លាស់ និងចុះកំណត់យកនិយាមកាដីលំនៅឋានរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំពាក់ព័ន្ធ ដោយភ្ជាប់នូវឧបសម្ព័ន្ធ រួចបញ្ជូនទិន្នន័យមករដ្ឋបាលខេត្ត ដើម្បីបន្តនីតិវិធី។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕

ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ December 8, 2021

អត្ថបទទាក់ទង