ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតវាលពីរ បានចុះល្បាតទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានលេខនិយាមកា (៣៣៣២៥៦. ១២៩៦៤៨៨) បានធ្វើការដកហូតអន្ទាក់សត្វព្រៃ (ប្រភេទខ្សែប្រាំងកង់) បានចំនួន ០៩ខ្សែ និងបានធ្វើការដោះលែង កូនសត្វកន្ធាយ ចំនួន ០១ក្បាល ទំងន់ ០៣ខាំ អោយចូលអូរធម្មជាតិវិញ ។