រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី នាង គុន មេឃុំពាមក្រសោប ដឹកនាំក្រុមប្រឹក្សាឃុំ ចុះសួរសុខទុក្ខ ដល់គ្រួសារមានជំងឺចំនួន ០៣គ្រួសារ

លោកស្រី នាង គុន មេឃុំពាមក្រសោប ដឹកនាំក្រុម ប្រឹក្សាឃុំ មេភូមិ១ មេភូមិ២ គណៈកម្មការសហគមន៌តំបន់ ការពារធម្មជាតិ ពាមក្រសោប និងអ្នកទទួលបន្ទុក កិច្ចការនារីឃុំ ចុះសួរសុខទុក្ខ ដល់គ្រួសារចំនួន ០៣គ្រួសារមាន÷

១- លោកយាយ គឹម លន អាយុ ៨៩ ឆ្នាំនៅភូមិ១ ចាស់ជរាឈឺរ៉ាំរ៉ៃ បានឧបត្ថម្ភ ថវិកា ២០០,០០០រៀល ( ថវិកា គ.ក.ន.ក ចំនួន ១០០,០០០រៀល និងថវិកា សហគមន៌ចំនួន ១០០,០០០រៀល )
២- លោកស្រី ប៊ុន វី អាយុ ៥២ឆ្នាំ នៅភូមិ១ មានជំងឺថ្លើមធ្ងន់ធ្ងរ ខ្វិនដើរមិនរួច បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល (ថវិកា គ.ក.ន.ក ចំនួន ៥០,០០០រៀល និង ថវិកាសហគមន៌ ចំនួន ៥០,០០០រៀល) និងបានឧបត្ថម្ភ អង្ករ ២០kg និងទឹកត្រីទឹកស៊ីអ៉ីវ មី និងត្រីខកំប៉ុង មួយចំនួនផងដែរ
៣- លោកតា គា ម៉ន អាយុ ៧២ ឆ្នាំ នៅភូមិ២ មានជំងឺ មហារីកថ្លើមធ្ងន់ធ្ងរ និងបានឧបត្ថម្ភថវិកាចំនួន២០០,០០០ រៀល ផងដែរ (ថវិកាសហគមន៌ទាំងអស់ )
ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១

អត្ថបទទាក់ទង