រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានចូលរួមក្នុងវេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រ អាស៊ី-បូព៌ាលើកទី៧ ឆ្នាំ២០២១ ក្រោមប្រធានបទ «បណ្តាញសម្រាប់មហាសមុទ្រនៃទស្សវត្សរ៍ថ្មីដើម្បីសុខុមាលភាពប្រជាជននិងសេដ្ឋកិច្ច»

ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានចូលរួមក្នុងវេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រ អាស៊ី-បូព៌ាលើកទី៧ ឆ្នាំ២០២១ ក្រោមប្រធានបទ «បណ្តាញសម្រាប់មហាសមុទ្រនៃទស្សវត្សរ៍ថ្មី ដើម្បីសុខុមាលភាពប្រជាជននិងសេដ្ឋកិច្ច»

ក្រោមអធិបតីភាព

- ឯកឧត្តម វ៉ាន់ មុន្នីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិដោយចីរភាពនៃក្រសួងបរិស្ថាន

- ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

- លោកស្រី រ៉ូរ៉ាន់នី បីទីរ៉ូសៀន ប្រធានបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិនៃការគ្រប់គ្រងបរិស្ថានសមុទ្រ អាស៊ី-បូព៌ា រៀបចំឡើងនៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្តតាមបណ្តោយឆ្នេរសមុទ្រកម្ពុជាទាំង៤មានខេត្តខេត្តកោះកុង ព្រះសីហនុ ខេត្តកំពត និងខេត្តកែប ។

អង្គវេទិកាផ្តោតលើរបៀបវារៈ

- របាយការណ៍សង្ខេបឆ្នាំ២០២១ និងផែនការទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់បណ្តាញ PNLG

- ផែនការយុទ្ធសាស្រ្តឆ្នាំ២០២២-២០៣០ (SAP) របស់បណ្តាញPNLG

- ពិធីចុះហត្ថលេខាលើសេចក្តីប្រកាសរួមខេត្តព្រះសីហនុ អនុម័តលើផែនការយុទ្ធសាស្រ្តឆ្នាំ២០២២-២០៣០ (SAP)

- បោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំបណ្តាញPNLG

- ការបញ្ចូលខេត្តបូសានប្រទេសកូរ៉េសមាជិកបណ្តាញថ្មី

- ទីក្រុង Tangerang ប្រទេឥណ្ឌូនេស៊ី នឹងរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា PNLG ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Zoom រូបភាព និងសំលេង ។

អត្ថបទទាក់ទង