លោកជំទាវ ឈី វ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាលាខេត្តកោះកុង ដឹកនំាសមាជិក សមាជិកា អញ្ជើញសំដែងការគួរសម ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ក្នុងឱកាសអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានលើកឡើងថា យើងមានថ្ងៃនេះ គឺកើតចេញពីការតស៊ូ របស់បងប្អូន ដែលជាយុទ្ធជន យុទ្ធនារី បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការតស៊ូរំដោះជាតិ មាតុភូមិ រហូតទទួលរួចផុតពីភ្លើងសង្គ្រាម។ ក្មួយៗ ពិតជាមានសំណាង ដែលសព្វថ្ងៃប្រទេស មានសន្តិភាពពេញលេញទូទាំងប្រទេស មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីរក្សាតម្លៃ និងតបស្នងនូវស្នាដៃ និងការតស៊ូរបស់អ្នកតស៊ូ ក្មួយជាក្មេងជំនាន់ក្រោយ ត្រូវចេះថែរក្សាសន្តិភាព សាមគ្គីភាព និងការពារបូរណភាពទឹក ដី ជាតម្លៃមិនអាចកាត់ថ្លៃបាន៕
ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ December 1, 2021