លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមវេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា តាមវីដេអូអនឡាញ ដែលរដ្ឋបាលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ និងបានរៀបចំនៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ។
វេទិកានេះមានគោលបំណងបង្ហាញនូវ
• របាយការណ៍សង្ខេបឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
• ផែនការយុទ្ធសាស្ត្រ ២០២២-២០៣០ របស់ PNLG និងពិធីចុះហត្ថលេខានៅលើសេចក្តីប្រកាសខេត្តព្រះសីហនុ (Sihanouk Declaration)
• ការបោះឆ្នោតជ្រើសរើសមន្ត្រី PNLG ថ្មី
• ការទទួលស្គាល់សមាជិក PNLG ថ្មី (ទីក្រុងប៊ូសាន ប្រទេសកូរ៉េ)
• ការប្តូរវេនសម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់ PNLG ទៅខេត្តតាំហ្គារាំង ប្រទេសឥណ្ឌូនេស៊ី៕
រូបភាពពីក្រសួងបរិស្ថាន និងក្រុមការងាររដ្ឋបាលខេត្តកោះកុង