មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម (Ventilator) ដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវី-១៩ និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកសែអំបិល ដើម្បីបង្កើន និងពង្រឹងសមត្ថភាពដល់ក្រុមគ្រូពេទ្យយើងក្នុងការថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩កំរិតធ្ងន់ឱ្យកាន់តែប្រសើរឡើង។ ដែលវគ្គនេះបានសម្របសម្រួល បណ្តុះបណ្តាលដោយក្រុមកាងារជំនាញនៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
មន្ទីរពេទ្យបង្អែកខេត្តកោះកុង÷
ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។