រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារៈរួមមាន៖
១.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបៀបវារ:នៃ កិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង ផែនការថវិកាឆ្នាំ២០២២ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៤.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១
៥.បញ្ហាផ្សេងៗ ។
ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង