រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងការប្រឡងជ្រើសរើស មន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តកោះកុង សម្រាប់ឆ្នាំ២០២១

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងការប្រឡងជ្រើសរើស មន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តកោះកុង សម្រាប់ឆ្នាំ២០២១។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺបានបោះជំហានទៅមុខមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង ការប្រើប្រាស់ សិទ្ធអំណាច និងធនធានទាំងនោះសម្រាប់ផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។ ខ្ញុំសូមជម្រាបផងដែរថា ក្រសួងមហាផ្ទៃបានជូនដំណឹងស្តីពីការរៀបចំការប្រឡងជ្រើស រើសក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខ័ណ្ឌឆ្នាំ២០២០ ដោយ រដ្ឋបាលខេត្តកោះកុងទទួលបានការបែងចែកក្របខ័ណ្ឌថ្មីពីក្រសួងមហាផ្ទៃចំនួន ០៤នាក់ ក្នុងនោះក្របខ័ណ្ឌ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន ០២នាក់ និងក្របខ័ណ្ឌមន្រ្តីក្រមការ ចំនួន ០២នាក់។ ប៉ុន្តែដោយសារការរីក រាលដាល នៃជំងឺកូវីដ-១៩ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត បានពន្យាពេលប្រឡង រហូតមកដល់ ពេលនេះទើបមានការកំណត់កាលបរិច្ឆេទប្រឡង និងកម្មវិធីប្រឡងជាក់លាក់ គឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ដើម្បីដំណើរការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលនៃរដ្ឋបាលខេត្តកោះកុង សម្រាប់ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តបានដាក់ចេញសេចក្ដីសម្រេចចំនួន ០៤ គឺសេចក្ដីសម្រេចលេខ ០៣៧, ០៣៨, ០៣៩ និង០៤០ ស.ស.រ ស្តីពីការបង្កើតគណៈកម្មការរៀបចំការប្រឡងខេត្ត និងអនុគណៈកម្មការនានាពាក់ ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២១៕

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ November 25, 2021

អត្ថបទទាក់ទង