រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីសំណេះសំណាល ជាមួយនិវត្តជន នៃក្រសួងរ៉ែ និងថាមពល

ថ្ងៃចន្ទ ៣ រោច ខែកត្តិក ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

 លោក ប៉ិច សុីយុន ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកោះកុង និងមន្រ្តីក្រោមឳវាទ រួមនឹងនិវត្តជនចំណុះអង្គភាព  បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម( ចូលរួមតាមរយៈប្រពន្ធ័អនឡាញ zoom meeting ) ឆ្លៀតក្នុងឳកាសសំណេះសំណាលនេះដែរ ដើម្បីជាការគោរពដឹងគុណនូវភាពតស៊ូបំពេញភារកិច្ចការងារនាពេលកន្លងមក និងជួយសម្រាលដល់ជីវភាពរស់នៅផង ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាម្នាក់ ១លានរៀល ជូនដល់និវត្តជនគ្រប់ៗគ្នាផងដែរ។

អត្ថបទទាក់ទង