រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា (២១ ខែមិថុនា ឆ្នាំ២០០៧-២១ ខែមិថុនា ឆ្នាំ២០២១) នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងកោះកុង

កោះកុង,ថ្ងៃពុធ ១៣ កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២:០០នាទីរសៀល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា (២១ ខែមិថុនា ឆ្នាំ២០០៧-២១ ខែមិថុនា ឆ្នាំ២០២១) ដោយមានអតីតយុទ្ធជនចំនួន ១៥០នាក់ ស្រី ០៦នាក់ ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ព្រមទាំងមានការសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:មន្ទីរ និងថវិកាចំនួន ៥០,០០០រៀល ជាអំណោយរបស់លោកជំទាវអភិបាលនៃគណ:អភិបាលខេត្ត ជូនដល់អតីតយុទ្ធជន ស្ថិតនៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងកោះកង។

អត្ថបទទាក់ទង