រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី១៤ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតី លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមលោក លោកស្រីក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល នឹងហិរញ្ញ លោកប្រធានអង្គភាពលទ្ធកម្មស្រុក របៀបវារៈរួមមាន៖
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាងស្ដីពីសំណើសុំពិនិត្យ និងអនុម័តការរៀបចំនិយ័តភាពថវិកាឆ្នាំ២០២១ របស់រដ្ឋបាលស្រុកគិរីសាគរ
២.សេចក្តីផ្សេងៗ
………………………………………………..
ថ្ងៃពុធ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
November 10 ,2021 ប្រភព យ៉ាង រិទ្ធីរ៉ា