រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឣភិបាលស្រុក បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ញ៉ែម តារា និងលោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងរកបញ្ហា និងដំណោះស្រាយរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក ក្នុងឆ្នាំ២០២០

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៩:០០នាទីព្រឹក លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ ឣភិបាលស្រុក និងលោកនាយករដ្ឋបាល បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ញ៉ែម តារា និងលោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងរកបញ្ហា និងដំណោះស្រាយរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក ក្នុងឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

អត្ថបទទាក់ទង