រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការងារសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៏របស់ក្រុមហ៊ុនយូញៀន ដោយទទួលបានការដោះស្រាយគោលនយោបាយពីរាជរដ្ឋាភិបាល

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ដឹកនាំមន្រ្តីជំនាញ ចូលរួមការងារសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋប្រភេទ៣ (ប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម) ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៏របស់ក្រុមហ៊ុនយូញៀន ដោយទទួលបានការដោះស្រាយគោលនយោបាយពីរាជរដ្ឋាភិបាល ដែលបានអញ្ជើញមកចាប់ឆ្នោតយកទីតាំងដីឡូត៍​នៅវត្តថ្មស ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។​

អត្ថបទទាក់ទង