រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បាននាំថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវ ប្រគល់ជូនក្រុមគ្រួសារនៃសព ដែលបានមរណ:ភាពដោយសារជំងឺកូវីដ-១៩ នៅក្នុងឃុំប៉ាក់ខ្លង

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា និងលោក អៀវ កុសល មេឃុំប៉ាក់ខ្លង អមដំណើរដោយ លោក ប៉ែន សុផាត អភិបាលរងស្រុក និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ បាននាំថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុងនិងលោកជំទាវ តាមរយៈរដ្ឋបាលខេត្តកោះកុង ប្រគល់ជូនក្រុមគ្រួសារនៃសព ដែលបានមរណ:ភាពដោយសារជំងឺកូវីដ-១៩ នៅក្នុងឃុំប៉ាក់ខ្លង ចំនួន០៨គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន ២,០០០,០០០ រៀល និងថវិការបស់សម្តេចពិជ័យសេនា ទៀ បាញ់ ចំនួន ៥០០,០០០រៀល ( សរុបរួមចំនួន ២,៥០០,០០០រៀល) ។
តំណាងក្រុមគ្រួសារមានរាយនាមដូចខាងក្រោម ÷
១-តំណាងគ្រួសារនៃសពឈ្មោះ ទឹម កេ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង។
២-តំណាងគ្រួសារនៃសពឈ្មោះ ទុំ សាត នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
៣-តំណាងគ្រួសារនៃសពឈ្មោះ ចាន់ ស៊ុន នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
៤-តំណាងគ្រួសារនៃសពឈ្មោះ ជៀវ សុខណូត នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
៥-តំណាងគ្រួសារនៃសពឈ្មោះ ផេង សុខឡេង នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
៦-តំណាងគ្រួសារនៃសពឈ្មោះ វ៉ាន់ ពៅ នៅភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង ។
៧-តំណាងគ្រួសារនៃសពឈ្មោះ ហ៊ុន យ៉ម នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
៨-តំណាងគ្រួសារនៃសពឈ្មោះ នូ ស្រីនាង នៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ។

ក្នុងឱកាសនេះ តំណាងក្រុមគ្រួសារនៃសពទាំង០៨គ្រួសារ សូមថ្លែងអំណរអគុណ និងដឹងគុណបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងលោកជំទាវ ជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់រួមសុខ រួមទុក្ខប្រជាពលរដ្ឋទូទៅ ជាពិសេសថ្ងៃនេះ បានចូលរួមជាថវិកាជួយរំលែកទុក្ខក្រុមគ្រួសារ នៃសពយើងខ្ញុំទាំង០៨គ្រួសារ ។

សូមគោរពជូនពរ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា , សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្រុមគ្រួសារសម្តេចទាំងទ្វេរ ទទួលបាននូវ សុខភាពល្អបវរបរិបូរ ជ័យជំន:គ្រប់ភារកិច្ច និងបន្តដឹកនាំប្រទេសកម្ពុជាអោយកាន់តែរីកចំរើនជឿនលឿនតទៅខាងមុខទៀត ។

ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

អត្ថបទទាក់ទង