លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា និងសិស្សានុសិស្ស នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស តេជោសែនកោះកុង (វិទ្យាល័យកោះកុង) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ្ញា សុខ ពិសិដ្ឋ ប្រធានក្រុមហ៊ុន GGEAR GROUP (អតីត)សិស្ស និងលោកជំទាវ ដែលបានផ្ដល់ម៉ាស់ ៤កេសធំស្មើ ១០,០០០ម៉ាស់ និងទូរស័ព្ទស្មាតហ្វូនចំនួន ២០គ្រឿង សម្រាប់ចែក ជូនដល់សិស្សក្រីក្រ។