រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះសម្របសម្រួលដោះស្រាយធ្វើការចាប់ឆ្នោតយកក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ(ប្រភេទ១) ដែលរងផលប៉ះពាល់ពីការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ ចូលរួមសម្របសម្រួល នឹងអមដំណើរលោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនាភូថងអភិបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ ជូនប្រជាពលរដ្ឋ(ប្រភេទ១) ដែលរងផលប៉ះពាល់ពីការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលការចាប់ឆ្នោតក្បាលដីនេះប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

====================

ថ្ងៃព្រហស្បត្តិ៍១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
October 21, 2021

អត្ថបទទាក់ទង