រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ចើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋប្រភេទទី១ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ចើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋប្រភេទទី១ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋប្រភេទទី១ ដែលរងផលប៉ះពាល់ ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលការចាប់ឆ្នោតនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
ប្រជាពលរដ្ឋប្រភេទទី១ គឺជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀន មានសរុបចំនួន ២៤៧គ្រួសារ ហើយត្រូវបានរាជរដ្ឋាភិបាលដោះស្រាយគោលនយោបាយជូនក្នុងមួយគ្រួសារ ដីលំនៅឋាន ទំហំ ០,៥ហិកតា ដីចម្ការទំហំ ៣ហិកតា និងថវិកា ៩០០០$(ប្រាំបួនពាន់ដុល្លារអាមរិក)។
ការចាប់ឆ្នោតយកដីឡូត៍នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋប្រភេទទី១នេះ មានប្រជាពលរដ្ឋចំនួន១០១ គ្រួសារ មកចាប់ឆ្នោតយកដីឡូត៍ និងនៅសល់ចំនួន ១៤៦គ្រួសារ មិនទាន់បានមកចាប់ឆ្នោត៕

អត្ថបទទាក់ទង