រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ដឹកនាំមន្រ្តីជំនាញមន្ទីរ ចូលរួមការងារសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋប្រភេទ១ ទាំង២៤៧គ្រួសារ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៏របស់ក្រុមហ៊ុនយូញៀន ទទួលបានការដោះស្រាយគោលនយោបាយពីរាជរដ្ឋាភិបាល ដែលបានអញ្ជើញមកចាប់ឆ្នោតយកទីតាំងដីឡូត៍

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ដឹកនាំមន្រ្តីជំនាញ ចូលរួមការងារសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋប្រភេទ១ ទាំង២៤៧គ្រួសារ (ប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀន) ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៏របស់ក្រុមហ៊ុនយូញៀន ដោយទទួលបានការដោះស្រាយគោលនយោបាយពីរាជរដ្ឋាភិបាល ដែលបានអញ្ជើញមកចាប់ឆ្នោតយកទីតាំងដីឡូត៍ស្ថិតនៅឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង។

អត្ថបទទាក់ទង