លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកទេយ្យទាន និងបច្ច័យរបស់ក្រុមការងារ ទៅប្រគេនព្រះសង្ឃនៅវត្តកោះកែវមរក៌ត (ហៅវត្តកោះស្តេច) ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ វេនទី២ ក្នុងនោះទេយ្យទានរួមមាន៖
អង្ករ ទំងន់ ២០ គីឡូក្រាមចំនួន ០២ បាវ មីម៉ាម៉ាចំនួន ០៣ កេស ទឹកបរិសុទ្ធចំនួន ០៣ កេស និង ០១ យួរ ត្រីខកំប៉ុងចំនួន ០២ យួរ ទឹកអូអ៉ីឈិ ចំនួន ០១ យួរ ហេីយលោកអភិបាលបានប្រគេនបច្ច័យចំនួន ៣៣០,០០០ រៀល ដល់ព្រះសង្ឃចំនួន ០៩ ព្រះអង្គ និងជូនថវិកាដល់ចំនួន ១០០,០០០ រៀល ដល់លោកយាយដែលនៅវត្ត និងបច្ច័យចំនួន ១,៥៤០,០០០ សម្រាប់ទុកតម្កល់នៅវត្ត (សរុបបច្ច័យចំនួន ១,៨៧០,០០០ រៀល)។
………………………………………………………….
ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
September 23, 2021