រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំពាមក្រសោប សហការណ៍ជាមួយមន្ត្រីមកពីក្រសួងបរិស្ថាន ដើម្បីមកប្រជុំពិគ្រោះយោបល់ លើសំណើរគម្រោងស្នើសុំហិរញ្ញប្បទាន និងសេចក្តីព្រៀង កិច្ចសន្យា សម្រាប់ការចិញ្ចឹមខ្យងចំពុះទា

ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលឃុំពាមក្រសោប ចូលរួមជាមួយមន្ត្រីមកពីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងមន្ត្រីគម្រោង និរន្តរភាព តំបន់ទេសភាព និងទេសចរណ៌ធម្មជាតិ ដើម្បីមកប្រជុំពិគ្រោះយោបល់ លើសំណើរគម្រោងស្នើសុំហិរញ្ញប្បទាន និងសេចក្តីព្រៀង កិច្ចសន្យា សម្រាប់ការចិញ្ចឹមខ្យងចំពុះទា ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ភូមិ២ គណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិពាមក្រសោប និងសមាជិកក្រុមចិញ្ចឹមខ្យងចំពុះទាចំនួន ២០ នាក់ ស្ត្រី ០២នាក់ នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ពាមក្រសោប ។

អត្ថបទទាក់ទង