រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

កិច្ចប្រជុំផ្តោតលើរបៀបវារៈ :
១/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣
២/របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្ត
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត
៤/របាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
-គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម
៥/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៦/របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២១
៧/បញ្ហាផ្សេងៗ.....។

អត្ថបទទាក់ទង