រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះមេគណខេត្តកោះកុង និងជាព្រះចៅអធិការវត្តជោតញ្ញាណ(ហេង សំបូរ)ព្រះគ្រូ ធី អាំភុន គង់នៅវត្តប៉ាក់ខ្លង និងលោកជំទាវ លោក លោកស្រីដែលជាសប្បុរសជន ចំនួន១០ រូប រួមទាំងក្រុមហ៊ុន KKN kohkong apparel co.ltd បានឧបត្ថម្ភអំណោយ ជាសម្ភារៈពេទ្យ បរិក្ខារពេទ្យ ថ្នាំពេទ្យ និងថវិកាចំនួន ៥,៤០០,០០០រៀល ១០០ដុល្លារ រួមសម្ភារ បរិក្ខាពេទ្យ របស់ក្រុមហ៊ុន KKN.apparel co.ltd គិតជាថវិកាចំនួន ៣៣,២៩៤ បាត ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងសម្រាប់ចូលរួមប្រយុទ្ធប្រឆាំង-ទប់ស្កាត់និងព្យាបាលជំងឺផ្លូវដង្ហើមកូវីដ-១៩

ព្រះមេគណខេត្តកោះកុង និងជាព្រះចៅអធិការវត្តជោតញ្ញាណ(ហេង សំបូរ)ព្រះគ្រូ ធី អាំភុន គង់នៅវត្តប៉ាក់ខ្លង និងលោកជំទាវ លោក លោកស្រីដែលជាសប្បុរសជន ចំនួន១០ រូប រួមទាំងក្រុមហ៊ុន KKN kohkong apparel co.ltd បានឧបត្ថម្ភអំណោយ ជាសម្ភារៈពេទ្យ បរិក្ខារពេទ្យ ថ្នាំពេទ្យ និងថវិកាចំនួន ៥,៤០០,០០០រៀល ១០០ដុល្លារ រួមសម្ភារ បរិក្ខាពេទ្យ របស់ក្រុមហ៊ុន KKN.apparel co.ltd គិតជាថវិកាចំនួន ៣៣,២៩៤ បាត ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងសម្រាប់ចូលរួមប្រយុទ្ធប្រឆាំង-ទប់ស្កាត់និងព្យាបាលជំងឺផ្លូវដង្ហើមកូវីដ-១៩។ ក្នុងនាមមេបញ្ជាការ កងឯកភាពសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះអង្គ លោកជំទាវ លោក លោកស្រី ដែលមានក្តីមេត្តា និងមនោសញ្ចេតនា មើលឃើញពីសេចក្តីត្រូវការរបស់យោធិននាពេលបច្ចុប្បន្ន។ សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពព័ត៌មាន : ការិយាល័យទី៥ នៃតំបន់ប្រតិបត្តិការសឹករងកោះកុង

អត្ថបទទាក់ទង