ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០:៣០ នាទីព្រឹក លោកស្រី រិន្ទ សោភាភ័ក្ត្រ អភិបាលរងស្រុក ជាតំណាង លោក ប្រាក់ វិចិត្រ អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានគណ:កម្មាការអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមារួមទាំងសហការីពីរ រូបមានលោកស្រី សុង រំដេង និងលោក លី ឌី ជាសមាជិកអនុសាខាកាកបាទ ក្រហមស្រុក បានចុះសួរសុខទុក្ខស្ត្រីដែលសំរាលកូនដំបូង ដែលមានជីវភាពក្រីក្ររស់នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា នាំយកនូវអំណោចជាគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានអង្ករ២៥គីឡូ ទឹកសុទ្ធ ១កេស និងឃីតមួយកញ្ចប់ រួមទាំងថវិកាចំនួន ១០០,០០០រៀល ( ដប់មុឺនរៀល) ជាថវិការបស់អនុសាខាកាកបាទក្រហមស្រុកផងដែរ ។
គ្រួសារនោះ ប្តីឈ្មោះ សុខ ហៀង អាយុ២៧ ឆ្នាំ ប្រពន្ធឈ្មោះ លី សាវ អាយុ ១៨ឆ្នាំ សំរាលបានកូនស្រីមានអាយុ ២៣ ថ្ងៃហើយ។