លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន អ.គ.វ.ក-១៩ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង
លោកនាយករងរដ្ឋបាល សូមឱ្យសមាជិកទាំងអស់ចូលរួមជាមតិយោបល់ ដោយផ្អែកលើកសេចក្ដីព្រៀងកម្មវិធីពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង រួមមាន ១/ចាត់អ្នកកាន់កម្មវិធី ២/សុន្ទរកថាស្វាគមន៍ និងរបាយការណ៍វឌ្ឍនភាព នៃការចាក់វ៉ាក់សាំង ៣/កំណត់ពេលវេលា ៤/កំណត់ទីតាំង(រងចាំការសម្រេចពីថ្នាក់ដឹកនាំ) ៥/ត្រៀមលិខិតអញ្ជើញសមាសភាពអ្នកចូលរួម ៦/បញ្ហាផ្សេងៗ។