រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញទទួលជួបជាមួយ ឯកឧត្ដម ភិឆីត ប៊ុនសុទ្ធ អគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា និងក្រុមហ៊ុនឯកជនថៃ ក្នុងកម្មវិធីប្រគល់អំណោយឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ជូនរដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញទទួលជួបជាមួយ ឯកឧត្ដម ភិឆីត ប៊ុនសុទ្ធ អគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា និងក្រុមហ៊ុនឯកជនថៃ ក្នុងកម្មវិធីប្រគល់អំណោយឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ រួមមាន មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោ សាប៊ូដុំ សាប៊ូទឹក ជែលលាងដៃ ម៉ាស់ ទឹកអាល់កុល ថ្នាំពេទ្យ ទឹកសម្អាតឥដ្ឋ ទឹកលាងបង្គន់ ក្រដាស់ជូតដៃ ទឹកត្រី ទឹកស៊ីអុីវ បបរកញ្ចប់ ស៊ុតមាន់ សាច់មាន់ ប្រហិត សាច់ក្រក អាហារក្រៀម និងទឹកពិសារបរិសុទ្ធ ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីជួយសម្រួលដល់ការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ចំពោះប្រជាពលករដែលបានវិលត្រទ្បប់ពីប្រទេសថៃ បាននិងកំពុងធ្វើចត្តាទ្បីស័ក នៅក្នុងមណ្ឌលចត្តាទ្បីស័កខេត្ត ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង៕

អត្ថបទទាក់ទង