រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់ធ្វើជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងរដ្ឋបាលខេត្តកោះកុង បានដឹកនាំក្រុមការងារមានសមាសភាពមកពីសាលាខេត្ត មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រដ្ឋបាលស្រុកកោះកុង មេឃុំជ្រោយប្រស់ និងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមចុះពិនិត្យទីតាំងដីសម្រាប់ធ្វើជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ទីតាំងដីសម្រាប់ធ្វើជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា មានទីតាំងស្ថិតនៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ការចុះពិនិត្យទីតាំងដីនៅថ្ងៃនេះ គឺដើម្បីចង្អុលបង្ហាញ និងអនុញ្ញាតឱ្យគ្រឿងចក្រនៃកងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមឈូសឆាយព្រំដី និងបោះបង្គោលព្រំដីតាមនិយាមកាដែលបានប្រជុំពិភាក្សា សម្រេច កំណត់រួចហើយ៕

អត្ថបទទាក់ទង