ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨:០០ នាទីព្រឹក លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក លោក ប៉ែន វណ្ណា សមាជិកក្រុមប្រឹក្សាស្រុក ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងមណ្ឌលសុខភាពទាំងពីរ បានចូលរួមវគ្គ "សិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណ:គំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងករណីសិក្សាស្ដីពីការគ្រប់គ្រង និងការផ្ដល់សេវាសាធារណ:របស់ជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០១៩" តាមប្រព័ន្ធអនឡាញ ZOOM នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។