ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទីរសៀល នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ដើម្បីគាំទ្រដល់ដំណើរការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ សម្រាប់បម្រើឲ្យការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរង ស្រុកមណ្ឌលសីមា ។