រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារនៃមន្ទីរកិច្ចការនារីខេត្តកោះកុង បាននាំយកថវិកា និងសំលៀកបំពាក់ទារក ផ្ដល់ជូនស្ដ្រីទីទ័លក្រ សម្រាលកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្ត

រសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

លោកស្រីប្រធានមន្ទីរ ចាត់មន្ដ្រី ២រូប ចុះសួរសុខទុក្ខស្ដ្រីទីទ័លក្រ ដែលមានទីលំនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា បានសម្រាលកូនភ្លោះ៣នាក់ (ស្រី ១នាក់) ខ្វះទម្ងន់ និងមានសុខភាពខ្សោយ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល និងសំលៀកបំពាក់ទារកមួយចំនួន។#មន្ទីរកិច្ចការនារីខេត្តកោះកុង #Kohkongprovince

អត្ថបទទាក់ទង