រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការដ្ឋបាលឃុំ សង្កាត់

លោក អ៊ុក ភ័ក្រ្តា និងលោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័តថវិការដ្ឋបាលឃុំ សង្កាត់ តាមប្រព័ន្ធអនឡាញ (ZOOM Meeting)។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្តទាំង២៥ អង្គការយូនីសេហ្វ និងអង្គការដៃគូ ក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីណែនាំថ្មី និងការជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕

អត្ថបទទាក់ទង