រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីការពារទប់ស្កាត់ការរីករាលដាល និងការនាំចូលនៃជំងឺកូវីដ-១៩ថ្មី (Delta)

ថ្ងៃសៅរ៍​ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០ នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងអធិការដ្ឋានស្រុកនិងកម្លាំងកងរាជ អាវុធហត្ថស្រុក និងក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីការពារទប់ស្កាត់ការរីករាលដាល និងការនាំចូលនៃជំងឺកូវីដ-១៩ថ្មី (Delta) នៅក្នុងភូមិ សាស្ត្រឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅចំណុចគល់ស្ពានកោះកុងត្រើយខាងលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង