រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក ចុះពង្រឹង និងណែនាំ ដល់តៃកុងឡាន និងកម្មករ ដែលដឹកទំនិញពីច្រកព្រំដែនកម្ពុជា-ថៃ ចូលមកផែស្ងួតនាងកុក

ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩:៣០ នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក អមដំណើរដោយ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក លោកអធិការនគរបាលស្រុក ចុះពង្រឹង និងណែនាំ ដល់តៃកុងឡាន និងកម្មករ ដែលដឹកទំនិញពីច្រកព្រំដែនកម្ពុជា-ថៃ ចូលមកផែស្ងួតនាងកុក ឲ្យធ្វើតេស្តរហ័ស ហើយតៃកុងឡាន និងកម្មករ មិនឲ្យចុះពីលើរថយន្តឡើយ បើមិនមានធុរះចាំបាច់ ដើម្បីជៀសវាងការចម្លងចូលនៃជំងឺកូវីដ-១៩ ប្រភេទថ្មី (ដែលតា) ចូលមកក្នុងមូលដ្ឋាន ។

អត្ថបទទាក់ទង