រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអប់រំ និងណែនាំដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ឲ្យចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងអនុសាសន៍របស់ថ្នាក់ដឹកនាំ

ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក អមដំណើរដោយ លោក ប៉ែន សុផាត អភិបាលរងស្រុក លោកអធិការរងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក មេឃុំប៉ាក់ខ្លង មេភូមិកោះប៉ោ ចុះផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង អោយចូលរួមអនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍ថ្នាក់ដឹកនាំ ( ៣កុំ ៣ការពារ ) និងបានឲ្យនាក់កំពុងជាប់ចត្តាឡីស័កចំនួន០៣នាក់ប្រុស ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរចំពោះមុខអាជ្ញាធរស្រុកនិងឃុំ ( ករណីដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរស្រុក-ឃុំ និងត្រូវចាត់ការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន) ។

អត្ថបទទាក់ទង