នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរួមដំណើរជាមួយក្រុមការងារអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធររដ្ឋបាលស្រុកស្រែអំបិលដែលដឹកនាំដោយ លោក ជា ចន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក ចុះត្រួតពិនិត្យស្ថានភាព ការខូចខាតដោយសារទឹកហូរច្រោះដាច់ផ្លូវនិងលូ ចំនួន ២ កន្លែង ស្ថិតនៅក្នុងចំណុច ព្រែកស្ទឹង ភូមិអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។